ឫសបន្លែអ្នករលួយ ព្រោះខ្យល់ចេញចូលមិនគ្រប់គ្រាន់

ឫសបន្លែអ្នករលួយ ព្រោះខ្យល់ចេញចូលមិនគ្រប់គ្រាន់ - BeGreen Dynamics

ឫសបន្លែអ្នករលួយ ព្រោះខ្យល់ចេញចូលមិនគ្រប់គ្រាន់

បោះពុម្ព 21 វិច្ឆិកា 2025 · BeGreen Dynamics
ឫសហាយដ្រូផូនិចពណ៌ត្នោត និងឫសពណ៌សក្នុងការប្រៀបធៀប

ការរលួយឫសកើតពេលអុកស៊ីសែនក្នុងទឹកធ្លាក់ចុះ និងបាក់តេរីអាក្រក់កើនក្នុងទឹកដែលនៅស្ងៀម ។ ខ្យល់ចេញចូលមិនគ្រប់គ្រាន់ ជាមូលហេតុធំបំផុត ។ ទោះជា EC និង pH មើលទៅត្រឹមត្រូវ ឫសនៅតែផុយរលួយ និងពណ៌ត្នោត ព្រោះខ្វះអុកស៊ីសែន។

ហេតុអ្វីខ្យល់សំខាន់

  • ខ្យល់រក្សាអុកស៊ីសែនឲ្យមានស្ថិរភាព។
  • អុកស៊ីសែនការពារការរលួយ និងជំងឺឫស។
  • ខ្យល់គ្រប់គ្រាន់កាត់បន្ថយការភាពអសកម្មនៃដំណាំ ។
  • មានខ្យល់ចេញចូលធ្វើអោយសីតុណ្ហភាពក្នុងធុងឲ្យស្ថេរ។

សញ្ញាថាបង្ហាញថាខ្សោយមិនគ្រប់គ្រាន់

  • ឫសពណ៌សក្លាយជាពណ៌ត្នោត ឬ ផុយរលួយ ។
  • មានសភាពរអិលលើឫស។
  • ទឹកមានក្លិនស្អុយ។
  • ដំណាំនៅតែស្រពោនទោះមានទឹកនិងជីគ្រប់គ្រាន់។
  • បើដាំប្រព័ន្ធ DWC ខ្យល់ចេញខ្សោយ ឬមិនស្មើ។

វិធានការកែលម្អខ្យល់

  • ប្រើម៉ូទ័រខ្យល់កម្លាំងសមរម្យនឹងទំហំធុង។
  • បន្ថែម Air Stone ច្រើនសម្រាប់ធុងធំ ឬធុងវែង។
  • ប្តូរ Air Stone រៀងរាល់ 3–4 សប្ដាហ៍ ឬពេលពពុះធ្លាក់ចុះ។
  • រក្សារទុយោខ្យល់អោយស្មើ មិនឲ្យបត់ ឬស្ទះ។
  • សម្អាតតម្រងម៉ូទ័រ ដើម្បីទប់បញ្ហាការស្ទប់ខ្យល់។

បង្កើនចលនាទឹក

  • ដាក់ ម៉ូទ័របូមទឹកអោយលំហូរចេញចូល។
  • សម្អាតតម្រងរបស់ ម៉ូទ័របូម  រៀងរាល់សប្ដាហ៍។
  • លាងបំពង់ដាំនិងទុយោទឹក ដើម្បីជៀសវាងស្លែ និងកាកសំណល់។
  • បញ្ជាក់មិនឲ្យមានតំបន់ទឹកនឹងថ្កល់ ។

គ្រប់គ្រងសីតុណ្ហភាពទឹក

  • រក្សាទឹកនៅចន្លោះ 18–22°C។
  • ទឹកក្តៅកាត់បន្ថយអុកស៊ីសែន និងពន្លឿនការបង្កររោគ។
  • ប្រើស្បៃការពារកំដៅ ឬគម្រប ដើម្បីទប់ពន្លឺថ្ងៃលើធុង។
  • ដាក់ធុងនៅកន្លែងត្រជាក់ មានខ្យល់ចេញចូល។

កម្មវិធីថែទាំប្រចាំសប្ដាហ៍

  • លាងធុងរៀងរាល់ 7 ថ្ងៃ។
  • លាង Air Stone និងទុយោបូមទឹក។
  • កាត់ឫសខូច ដើម្បីកាត់បន្ថយការឆ្លង។
  • ប្តូរទឹក 20–30% ពាក់កណ្ដាលសប្ដាហ៍ ដើម្បីបញ្ចូលអុកស៊ីសែនថ្មី។

លទ្ធផលបន្ទាប់ពីកែត្រឹម

  • ឫសត្រលប់មកពណ៌សវិញ។
  • រុក្ខជាតិទទួលជីបានលឿន និងមានសុខភាពល្អ។
  • ស្លឹកមានពណ៌ស្រស់ និងរឹងមាំ។
  • ប្រព័ន្ធមានស្ថេរភាពនៅរដូវក្ដៅ។


មើលផលិតផលម៉ូទ័របូមទឹក